សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៥,១៩៦ករណី និងស្លាប់២នាក់ទៀត ក្នុងរបាយការណ៍ ថ្ងៃចន្ទនេះ

 (សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៥,១៩៦ករណី និងមានករណី ស្លាប់ថ្មីចំនួន ២នាក់បន្ថែមទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ១៦៨ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ២,០១៧,២៦១ករណី ដែលក្នុងនោះស្លាប់ ១,៦៤៦នាក់៕