(តេហេរ៉ង់)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ គឺ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយ កាលពី ថ្ងៃចន្ទថា ភាពផ្ទុយគ្នានៅក្នុងពាក្យសម្តី និងសកម្មភាពរបស់មន្ត្រីសហរដ្ឋអាមេរិក គឺជា ឧបសគ្គចម្បង ចំពោះកិច្ចព្រមព្រៀងស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Kanaani បានបន្ថែមថា មន្ត្រីសហរដ្ឋ អាមេរិកបានផ្ញើសារដើម្បីបញ្ចេញទស្សនៈរបស់ពួកគេអំពីកិច្ចពិភាក្សានុយក្លេអ៊ែរនៅលើដៃម្ខាង ខណៈពេលដែលបង្ហាញអាកប្បកិរិយាផ្ទុយគ្នាក្នុងការអនុវត្តនៅម្ខាងទៀត។
លោកបានកត់សម្គាល់ថា វិធីសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោនបរាជ័យក្នុងការចូលរួមចំណែកក្នុងការចរចានុយក្លេអ៊ែរ។ លោក Al-Kanaani បានសង្កត់ធ្ងន់ថា «មានហេតុផលដើម្បីស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរនិងការវិលត្រឡប់របស់ភាគីទាំងអស់» ប៉ុន្តែបញ្ហាបច្ចុប្បន្នគឺអាស្រ័យលើការសម្រេចចិត្តនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកបានបន្ថែមថា «យើងអាចត្រឡប់ទៅកិច្ចព្រមព្រៀង» នៅពេលណាដែលសហរដ្ឋអាមេរិកបង្ហាញឆន្ទៈចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់នឹងមិនបន្តរង់ចាំកិច្ចព្រមព្រៀងមួយឡើយ៕