(តៃប៉ិ)៖ តាមការចេញ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ អោយដឹងថា មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយថាចិនកំពុងរៀនសូត្រពីបទ ពិសោធន៍ពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដើម្បីអភិវឌ្ឍ «យុទ្ធសាស្ត្រសង្រ្គាមកូនកាត់» របស់ខ្លួន ប្រឆាំងនឹងកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការប្រើប្រាស់យន្ដហោះដ្រូន និងសង្រ្គាមចិត្តសាស្ត្រ។
ថ្លែងនៅចំពោះមុខសមាជិកសភា នៅថ្ងៃពុធនេះ អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក ឈិន មីងតុង (Chen Ming-tong) បានគូសបញ្ជាក់ ដូច្នេះថា «នៅក្នុងឆ្នាំនេះ គណបក្សកុម្មុយ និស្ដចិនបានដកស្រង់បទពិសោធន៍ចេញពីសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រ សង្រ្គាមកូនកាត់ ប្រឆាំងនឹងតៃវ៉ាន់ ព្រមទាំងពង្រឹងសមត្ថភាពបណ្ដុះបណ្ដាល និងការត្រៀម លក្ខណៈប្រយុទ្ធជាមួយសត្រូវដ៏ខ្លាំង»។ ប៉ុន្តែ លោក ឈិន បន្តថាការគំរាមកំហែង យោធាពីចិន ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកាន់តែបង្កើនការគាំទ្រចំពោះតៃវ៉ាន់ផងដែរ សំដៅ ធានាឱ្យបានថារឿងដែលបានកើតឡើងលើ អ៊ុយក្រែន នឹងមិនកើតឡើងជាថ្មីនៅតំបន់ច្រកសមុទ្រ តៃវ៉ាន់៕