(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រឿងសម្ងាត់ក្នុងជីវិត ដឹកនាំប្រទេសជាតិ ក៏ដូចជានយោបាយប្រមាណ ៧០ ទៅ៨០ភាគរយ ដែលមិនធ្លាប់មាននរណា ដឹងនោះ នឹងត្រូវលាតត្រដាងតាមរយៈសៀវភៅមួយក្បាលមានចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ថា «ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង។ ឯកឧត្តម កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រីបានសរសេរសៀវភៅមួយក្បាលដែលមានចំនួន៦០១ទំព័រ»។
សម្តេចតេជោ បានឱ្យដឹងថា សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ ៧០ទៅ ៨០ភាគរយ ដែលមនុស្សភាគច្រើនមិនបានដឹង។ សម្តេចតេជោ បានចាត់ទុករឿងទាំងនោះចាំបាច់ត្រូវបញ្ចេញ ឱ្យដឹងនាពេលនេះ។ សម្តេតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សម្តេចកំពុងឱ្យបោះពុម្ភសៀវ ភៅនេះ ចំនួន ៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេស ដើម្បីឱ្យមិត្តភក្តិបរទេស បានដឹងផងដែរ៕