លោក ស៊ី ជីនពីង នឹងជួបជាមួយលោក ពូទីន ក្នុងដំណើរចាកចេញពីប្រទេសជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩


(ប៉េកាំង)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិនក្នុងសប្តាហ៍នេះ ជាលើក ដំបូងក្នុងរយៈពេលជាងពីរឆ្នាំ សម្រាប់ដំណើរទៅកាន់តំបន់អាស៊ីកណ្តាល ដែលលោកនឹងជួបជា មួយលោក វ្ល៉ាឌីមៀ ពូទីន។

នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការរីករាលដាលនៃជំងឺកូ វីដ១៩។ លោក ស៊ី គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ហើយបន្ទាប់មកនឹងជួបជាមួយលោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហ ប្រតិបត្តិការសៀងហៃ នៅទីក្រុង Samarkand ក្នុងប្រទេសអ៊ូសបេគីស្ថាន។

លោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់លោក ពូទីន បានប្រាប់អ្នក សារព័ត៌មានកាលពីសប្តាហ៍មុនថា លោក ពូទីន ត្រូវបានគេរំពឹងថានឹងជួបលោក ស៊ី នៅក្នុងកិច្ច ប្រជុំកំពូល។ វិមានក្រឹមឡាំងបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត អំពីខ្លឹមសារនៃកិច្ចពិភាក្សានោះទេ ខណៈដែលចិនមិនទាន់បញ្ជាក់ពីគម្រោងធ្វើដំណើររបស់លោក ស៊ី នៅឡើយទេ។

កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យប្រធានធិបតីចិន លោក ស៊ី ជីនពីង បង្ហាញពីឥទ្ធិពលរបស់លោក ខណៈដែលលោក ពូទីន អាចបង្ហាញពីទំនោរចិត្តរបស់រុស្ស៊ីចំពោះអាស៊ី។ មេដឹកនាំទាំងពីរអាចបង្ហាញការប្រឆាំងរបស់ពួកគេ ចំពោះសហរដ្ឋអាមេរិកក៏ដូចជាប្រទេស លោកខាងលិច ដែលស្វែងរកការដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះសង្រ្គាមអ៊ុយក្រែន៕