(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពល្ខោនបាសាក់ឆ្នាំ២០២២ នៅថ្ងៃ ទី៣-៤ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីចូលរួមថែរក្សា លើកស្ទួយ អភិរក្សតម្លៃវប្បធម៌ជាតិ អត្តសញ្ញាណជាតិ និងកិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករ សិល្បការិនី ឲ្យមាន សកម្មភាពផុសផុលឡើងវិញ។សេចក្តីជូនដំណឹង ដែលទទួលបានបញ្ជាក់ថា សិល្បករ-សិល្បការិនី ល្ខោនបាសាក់ និងសាធារណជន ដែលមានទេពកោសល្យលើទម្រង់ល្ខោនបាសាក់ មានបំណង ចង់ចូលរួមប្រឡងប្រជែងក្នុងមហោស្រពនេះ អាចទាញយកពាក្យស្នើសុំចូលរួមប្រឡង ឲ្យបានមុន ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ជាកំហិត។
ការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៣-០៤ ខែតុលា ឆ្នាំ២០២២ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ៕
សូមទាញយកពាក្យស្នើសុំចូលរួមប្រឡងតាមតំណភ្ជាប់ https://bit.ly/bassac-contest