(កូឡុំបូ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ គឺ វិស័យឧស្សាហកម្មទេសចរណ៍ប្រទេសស្រីលង្កាកំពុងសង្ឃឹមថា នឹងទាក់ ទាញភ្ញៀវទេសចរកាន់តែច្រើនពីប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលប្រទេសកោះមួយនេះ កំពុង ជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
តាំងពីដើមមកវិស័យទេសចរណ៍ គឺជាប្រភពដ៏សំខាន់នៃដើមទុនរបស់ស្រីលង្កា។ ក្នុងឆ្នាំ២០១៨ វិស័យទេសចរណ៍មានចំនូលរហូតដល់ចំនួន ៤.៤ពាន់លានដុល្លារ ដែលស្មើនឹង ៥.៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ ប៉ុន្តែវាបានធ្លាក់ចុះមកត្រឹមតែ ០៨ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩។
ស្រីលង្កាបានហៅឆ្នាំ២០២២ ជា «ឆ្នាំនៃដំណើរទស្សនកិច្ចស្រីលង្កា» ហើយអាជ្ញាធរកំពុងផ្តល់ អាទិភាព ដល់ការស្តារទេសចរណ៍ឡើងវិញ ខណៈដែលប្រទេសនេះបានធ្លាក់ចូលទៅក្នុងវិបត្តិ សេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យ។
ដោយវាយតម្លៃទិន្នន័យអ្នកទស្សនានៅឆ្នាំនេះ រហូតដល់ខែកក្កដា អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ របស់ប្រទេសនេះបានកំណត់ទីផ្សារចម្បង និងទីផ្សារសក្តានុពលកំពូលរបស់ខ្លួន ដែលក្នុងនោះរួម មានប្រទេសអារ៉ាប៊ីសាអូឌីត។
លោក Madhubhani Perera នាយកទំនាក់ទំនងសាធារណៈ នៃការិយាល័យផ្សព្វផ្សាយទេសច រណ៍ស្រីលង្កាបានប្រាប់ Arab News កាលពីថ្ងៃសុក្រថា «អារ៉ាប៊ីសាអូឌីត គឺជាប្រភពដ៏សំខាន់ សម្រាប់ទីផ្សារស្រីលង្កា ដោយសារតែទំហំនៃចំនួនប្រជាជនរបស់ខ្លួន និងផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗនៅក្នុងតំបន់»៕