ងៃសេអ៊ូល៖ សហរដ្ឋអាមេរិក-កូរ៉េខាងត្បូងបាននិងកំពុងរៀបចំចាប់ផ្តើមការហ្វឹកហ្វឺនយោធារួម គ្នាលើកដំបូង ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ូន សុកយ៉ុល ចូលកាន់តំណែងក្នុង ខែឧសភាកន្លងទៅ។
សមយុទ្ធដែលមានឈ្មោះថា Ulchi Freedom Shield នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញាខាងមុខនេះ ជាមួយនឹងសេណារីយ៉ូដែលស្រមៃថា មានអាសន្ននៅលើតំបន់ ឧបទ្វីបកូរ៉េ។ កងទ័ពប្រទេសទាំងពីរនឹងហាត់សមការវាយលុកពីការបាញ់កាំភ្លើង និងការកម្ទេច អាវុធប្រល័យលោក។
កន្លងមក សមយុទ្ធដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៨ នេះត្រូវបានលុបចោលដើម្បីពិចារណា លើកិច្ចប្រជុំកំពូលរវាងអាមេរិក-កូរ៉េខាងជើងជាលើកដំបូងកាលពីដើមឆ្នាំនោះ ខណៈដែលអតីត ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ចង់ជំរុញការសន្ទនាជាមួយទីក្រុងព្យុងយ៉ាង។ ទោះបីជាយ៉ាងណា រដ្ឋបាលថ្មីរបស់លោក យ៉ូន បានចាត់ទុកសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយ សហរដ្ឋអាមេរិកថា ជាវិធានការទប់ស្កាត់ដ៏សំខាន់៕