សិង្ហបុរីបន្តរកអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន «៥,៤៨១ករណី» និងស្លាប់ ៦នាក់ទៀតក្នុងរបាយការណ៍ថ្ងៃ សុក្រនេះ

 (សិង្ហបុរី)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីៗចំនួន ៥,៤៨១នាក់ និងស្លាប់ ៣នាក់ទៀតក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ៤៤១ករណី ក្រៅពីនោះជាករណីឆ្លង ក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៧៨៦,៦៤៣ករណី ដែលក្នុងនោះស្លាប់ ១,៥៥២នាក់៕