(កៀវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ គឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវសាជាថ្មី ឱ្យបណ្តារដ្ឋសហភាពអឺរ៉ុប (EU) ឈប់ផ្តល់ទិដ្ឋា ការដល់ជនជាតិរុស្ស៉ីតទៅទៀត។
លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «វាត្រូវតែមានការធានាថា ឃាតកនិងអ្នកសម គំនិត នៅក្នុងអំពើឃោរឃៅរបស់រុស្ស៉ី មិនអាចមានឱកាសប្រើប្រាស់ទិដ្ឋាការ សិនហ្កិន (Schengen)»។ លោក ហ្សេនលេនស្គី ចង់សំដៅលើទិដ្ឋាការ ដែលអនុញ្ញាតឱ្យអ្នកកាន់វា អាចធ្វើ ដំណើរដោយសេរី នៅក្នុងតំបន់គេហៅថា សិនហ្កិន ដែលគ្របដណ្តប់លើប្រទេសអឺរ៉ុបចំនួន២៦។
យ៉ាងណាក្តី លោកប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា សំណើរបស់លោក គឺមិនរាប់បញ្ចូលជន ជាតិរុស្ស៉ី ដែលត្រូវការការជួយសង្រ្គោះ ក្រោយពីសុខចិត្តយកសេរីភាព ឬជីវិតពួកគេទៅប្រថុយ តាមរយៈការប្រឆាំងគោលនយោបាយ របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នោះឡើយ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោក ហ្សេនលេនស្គី បានទទូចរួចម្តងហើយ ឱ្យក្រុមប្រទេសលោក ខាងលិច ឈប់ស្វាគមន៍ពលរដ្ឋរុស្ស៉ី ចូលប្រទេសពួកគេតទៅទៀត ដើម្បីជាចំណាត់ការមួយប្រឆាំង នឹង ការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ទោះបែបនេះក្តី ការអំពាវនាវរបស់លោក នៅមិន ទាន់ទទួលបានការគាំទ្រពី ប្រទេសធំៗរបស់ EU នៅឡើយទេ៕