សិង្ហបុរីបន្តរកអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន «៧,៩៦៥ករណី» និងស្លាប់ម្នាក់ទៀតក្នុងរបាយការណ៍ថ្ងៃ អង្គារម្សិលមិញនេះ


 (សិង្ហបុរី)៖  តាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ គឺសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីៗចំនួន ៧,៩៦៥នាក់ និងស្លាប់ម្នាក់ ទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ២៥៨ករណី ក្រៅពីនោះជាករណីឆ្លង ក្នុងសហគមន៍ទាំងអស់។ បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេស សិង្ហបុរីសរុបកើនដល់ ១,៧៧១,០៨១ករណី ដែលក្នុងនោះស្លាប់ ១,៥៤២នាក់៕