(ហ្សឺណែវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែ សីហា ឆ្នាំ២០២២ បញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារសប្ដាហ៍ នេះបានរាយការណ៍ពីភស្ដុតាងជាច្រើននៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងនោះរួមមានទាំងកា រសម្លាប់ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ដែលត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១មក។
បើតាមក្រុមអ្នកស៊ើបអង្កេត UN សម្រាប់មីយ៉ាន់ម៉ា ស្ត្រី និងកុមារក៏ក្លាយជាគោលដៅនៃឧក្រិដ្ឋ កម្មប្រឆាំងនឹងមនុស្សជាតិផងដែរ។ ក្រុមអ្នកស៊ើបអង្កេតដដែល បានគូសបញ្ជាក់ដូច្នេះថា «មាន ភស្តុតាងជាច្រើនអាចបញ្ជាក់បានថាចាប់តាំងពីយោធាដណ្ដើមអំណាចចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មានឧក្រិដ្ឋជាច្រើនត្រូវ បានប្រព្រឹត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានលក្ខណៈជាប្រព័ន្ធប្រឆាំងនឹង ប្រជាជនស៊ីវិល»។
យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបណ្ដេញរដ្ឋាភិ បាលស៊ីវិលពីអំណាច និងចាប់ខ្លួនលោកស្រី អោង សានស៊ូជី ព្រមទាំងមន្ត្រីជាច្រើននាក់នៅក្នុង ជួររដ្ឋាភិបាល និងគណបក្សរបស់លោកស្រី។ ដោយឡែក បើតាមក្រុមអង្គការសង្គមស៊ីវិលនៅក្នុង ស្រុក មនុស្ស ច្រើនជាង ២,១០០នាក់ ត្រូវបានសម្លាប់ និងជិត១៥,០០០នាក់ ត្រូវបានចាប់ឃុំ ខ្លួន៕