(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ អោយដឹងថា មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណកាលពីថ្ងៃចន្ទថា ជនជាតិ រុស្សីរហូតដល់ ៨០,០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពី សង្គ្រាមបានចាប់ផ្តើមនៅចុងខែកុម្ភៈ។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Colin Kahl បាននិយាយថា «ជនជាតិរុស្សី ប្រហែលជាបាន បាត់បង់ជីវិតចំនួន ៧០,០០០ ឬ ៨០,០០០នាក់ក្នុងរយៈពេលតិចជាងប្រាំមួយខែកន្លងមកនេះ»។ លោកក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីក៏បានបាត់បង់រថពាសដែក «បី ឬបួនពាន់» ផងដែរ៕