(សិង្ហបុរី)៖ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២អោយដឹងថា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយ កាលពីថ្ងៃសុក្រ ថា ប្រសិនបើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបែកបាក់គ្នានោះ វាអាចជាទី បញ្ចប់នៃសម័យកាលសន្តិភាព និងវិបុលភាពពិភពលោក ខណៈអតិផរណា និងអត្រាការប្រាក់នឹង ចុះទាបផងដែរ។
លោកបានលើកឡើងថា «នៅពេលដែលទំនាក់ទំនងត្រូវបានកាត់ផ្តាច់ នឹងនាំឲ្យតម្លៃទំនិញកាន់តែ ខ្ពស់ ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់កាន់តិចជាងមុន។ ហើយវាមានន័យថា ពិភពលោកមានការបែងចែកកាន់តែច្រើន ឬមានភាពច្របូកច្របល់ និងគ្រោះថ្នាក់កាន់តែខ្ពស់។ ដូច្នេះវាគឺជាហានិភ័យ ណាស់»។
លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយ នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច របស់លោកមកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៥៕