(តៃប៉ិ)៖ យោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ ប្រាប់អោយដឹងថា មេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃពុធ នេះ បានថ្លែងអំណរគុណចំពោះប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) សម្រាប់សកម្មភាពជាក់ស្តែងរបស់លោកស្រី ដើម្បីបង្ហាញការគាំទ្រ ចំពោះតៃវ៉ាន់ នៅក្នុងគ្រាដ៏លំបាកនេះ ខណៈលោកស្រី ត្សៃ បានបញ្ជាក់ថា តៃវ៉ាន់នឹងមិនរាថយ ឡើយទោះជាប្រឈមនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងក៏ដោយ។
ក្នុងជំនួបក្នុងទីក្រុងតៃប៉ិ លោកស្រី ត្សៃ បានគូសបញ្ជាក់ថា លោកស្រី ផេឡូស៊ី គឺជាមិត្តភក្តិដ៏ស្មោះ ត្រង់បំផុតម្នាក់របស់តៃវ៉ាន់ ដែលបានបង្ហាញការគាំទ្រ តៃវ៉ាន់ ដោយមិនផ្លាស់ប្តូរចំពោះមុខឆាកអន្តរ ជាតិ។ លោកស្រី ត្សៃ បានបន្ថែមថា តៃវ៉ាន់ គឺជាដៃគូដែលអាចទុកចិត្តបានសម្រាប់សហរដ្ឋអាមេរិក ហើយ នឹងបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុង វិស័យសន្តិសុខ ការអភិវឌ្ឍន សេដ្ឋកិច្ច និងខ្សែចង្វាក់ផ្គត់ផ្គង់។
គួរញ្ជាក់ថា លោកស្រី ត្សៃ និងលោកស្រី ផេឡូស៉ី បានជួបគ្នាក្នុងទីក្រុងតៃប៉ិ នាថ្ងៃពុធនេះ ចំពោះ មុខការថ្កោលទោសយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសចិន និងជំរុញឲ្យទីក្រុងប៉េកាំងប្រកាសធ្វើសម យុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ក៏ដូចជាការកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជាដើម៕