(តៃប៉ិ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ អោយដឹងថា រដ្ឋបាលតៃវ៉ាន់ នៅថ្ងៃពុធនេះបានអះអាងថា យោធារបស់ខ្លួនបានប្រុង ជើងការកម្រិតខ្ពស់ ហើយអាជ្ញាធរនឹងរៀបចំផែនការនានា ដើម្បីធានា សុវត្ថិភាព និងស្ថិរភាពជុំវិញ កោះនេះ ក្រោយពីចិនបានប្រកាសអំពីការរៀបចំសមយុទ្ធយោធាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹង ដំណើរទស្សនកិច្ចរបស់ ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី។
គណៈរដ្ឋមន្រ្តីតៃវ៉ាន់ ក៏បានលើកឡើងផងដែរថាប្រជាពលរដ្ឋគួរតែមានអារម្មណ៍ជឿជាក់ឡើងវិញ ហើយរដ្ឋបាលតៃវ៉ាន់នឹងតាមដានយ៉ាងយកចិត្ត ទុកដាក់ ចំពោះបញ្ហានិធិស្ថិរភាពនៃទីផ្សារភាគហ៊ុន ហើយដោះស្រាយឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ជុំវិញដំណើរទេស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់ ក្រសួងការបរទេស ចិនបានប្រកាសថា ចិននឹងចាត់វិធានការចាំបាច់ ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណ ភាពទឹកដីរបស់ខ្លួន៕