អារ៉ាប៊ីសាអូឌីត សាទរដែលសហរដ្ឋអាមេរិក សម្លាប់មេដឹកនាំអាល់កៃដា Zawahiri


 (ឌូបៃ)៖  យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែ សីហា ឆ្នាំ២០២២ ប្រាប់អោយដឹងថា អារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារនេះ បានស្វាគមន៍ការប្រកាស របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំពីការសម្លាប់មេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សា វ៉ាហីរី (Ayman al-Zawahiri) នៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅអាហ្វហ្កានីស្ថាន។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួង ការបរទេសអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថាមេអាល់កៃដា Zawahiri ត្រូវបានគេចាត់ទុកថាជាមេ ដឹកនាំមួយនៃក្រុមភេរវករមួយនេះ ដែលដឹកនាំការធ្វើផែនការ និងប្រតិបត្តិការនានាដើម្បីវាយប្រហារ លើសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។

សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា មេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ត្រូវបានសម្លាប់នៅក្នុងការវាយ ប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ហើយដែលនេះជាការបាត់បង់ធំបំផុតរបស់អាល់កៃដា ចាប់តាំងពីអូសាម៉ា ប៊ីន ឡាដិន (Osama bin Laden) ត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មក៕