លោកសុខ សុទ្ធី អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងកិច្ចការពារតំបន់ គម្រោងឥណ ទានការបួន ខេត្តកោះកុង


កោះកុង÷ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធ នឹង កិច្ចការពារតំបន់គម្រោងឥណទានកាបូន ក្នុងខេត្តកោះកុង។                                    កិច្ចប្រជុំធ្វើឡើងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២តាមរយៈរបាយការណ៍ និងរូប ថតពីអាកាស ដែល អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានផ្តល់ជូនរដ្ឋបាលខេត្ត ដោយឃើញក្នុងតំបន់គម្រោងឥណទានកាបូន ស្ថិតនៅនៅផ្នែកខាងកើតនៃព្រែកកោះប៉ោ ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានការទន្ទ្រានកាប់ ព្រៃចំនួន ៥ទីតាំង សរុបផ្ទៃដីប្រមាណ ៣៥ហិកតា។

បញ្ជាក់ថា ទីតាំងកាប់ទន្ទ្រានទាំង ៥ទីតាងនេះ មានចំនួន ២ទីតាំង ស្ថិតនៅក្នុងតំបន់កាត់ឆ្វៀល ដោយអនុក្រឹត្យលេង៣០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែតំបន់នេះត្រូវបានរដ្ឋបាល ខេត្តកោះកុង ចុះកិច្ចសន្យា ជាមួយក្រសួងបរិ ស្ថាន ដោយរក្សាទុកជាតំបន់ឥណទានកាបូន ២ ទីតាំងទៀត ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញខាងត្បូង និងស្ថិតក្នុងតំបន់គម្រោង ឥណទានកា បូន និងមួយទីតាំងទៀត មានមួយផ្នែកស្ថិតនៅតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យ លេខ ៣០ និងមួយផ្នែកស្ថិតក្នុងតំបន់ការ ពារធម្មជាតិជួរភ្នំក្រវាញខាងត្បូង ហើយក៏ស្ថិតនៅក្នុងតំបន់ឥណ ទានកាបូនផងដែរ។

ដើម្បីចូលរួមថែរក្សាសម្បត្តិធន ធានធម្មជាតិ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំ និង ស្នើសូមឱ្យមន្ទីរ អង្គភាពមាន សមត្ថកិច្ចពាក់ព័ន្ធ រួមមាន មន្ទីរបរិស្ថាន រដ្ឋបាលស្រុក តំបន់ប្រតិ បត្តិការសឹករងកោះកុង អង្គ ការសម្ព័ន្ធមិត្តសត្វព្រៃ និងអ្នកពាក់ព័ន្ធ សូមចូលរួមសហការអនុវត្ត កិច្ចការការពាររួមគ្នា ជាពិ សេសសូមមានកិច្ចសហការ និង មានការទំនាក់ទំនងជិតស្និទ្ធ ក្នុងការ ផ្តល់ដំណឹង ។

ពាក់ព័ន្ធនឹងទីតាំងមានការកាប់ទន្ទ្រានទាំង ៥ទីតាំងខាងលើនេះ លោក សុខ សុទ្ធី បានណែ នាំឱ្យអ្នកមានសមត្ថកិច្ចពាក់ព័ន្ធ សហ ការគ្នា ចុះពិនិត្យ និងរក្សា ស្តារព្រៃឡើងវិញ៕ ដោយ ញ៉ឹប សន