អភិបាលខេត្តព្រះវិហារណែនាំដល់ឃុំសង្កាត់ត្រូវ ខិតខំបម្រើសេវាជូនពលរដ្ឋប្រកបដោយ សិទ្ធភាពខ្ពស់

ព្រះវិហារ ៖ នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្ត បានរៀបចំ កម្មវិធីប្រគល់-ទទួល តាប្លែត ជូនឃុំ-សង្កាត់ ដើម្បីអនុវត្តគម្រោង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ តូចអាយុ ក្រោម ០២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួម ពីប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភីបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ទូទាំងខេត្ត ។

មានមតិស្វាគន៍ក្នុងឱកាសនោះ លោក រស់ ស៊ីផា ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទខេត្ត បានជម្រាប ជូន នូវគោលបំណង នៃកម្មវិធីនេះគឺដើម្បីអនុវត្តះអនុវត្តគម្រោង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី មានផ្ទៃពោះ និងកុមារ អាយុ ក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ទទួលបានប្រសិទ្ធភាព តម្លាភាព និងនិរន្តភាព ដែលនឹងត្រូវចាប់ ផ្តើមអនុវត្តនៅដើមខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ។ហើយTablets ដែលបានប្រគល់ជូននេះគឺជូនដល់ឃុំ សង្កាត់ទាំង៥១ឃុំ ទូទាំងខេត្តដែលជាប្រតិបត្តិករផ្ទាល់ក្នុង ការអនុវត្តកម្មវិធីនេះ ។

ក្នុងឳកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលខេត្ត បានមានប្រសានស៍ន៍ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើសុខមាល ភាពប្រជាពលរដ្ឋ តាមរយះការដាក់ចេញ នូវគោលនយោបាយគាំពារសង្គម(២០១៦-២០២៥ )ដែលផ្តោត លើសសរស្តម្ភទាំងពីរគឺប្រព័ន្ធជំនួយ និងប្រព័ន្ធសន្តិសុខសង្គម ដែលទាំងនេះពិតជាអាចឈានដល់ការកាត់បន្ថយ ភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការអភិវឌ្ឍជាតិប្រកបដោយ និរន្តរភាព។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្មវិធីសាច់ ប្រាក់ ឧបត្ថម្ភ ជូនដល់ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះត្រូវបានអនុវត្តជាបី ដំណាក់ កាល ដែលសរុប ទឹក ប្រាក់ក្នុងកុមារមា្នក់ទទួលបានប្រាក់ឧបត្ថម្ភ ៧៦០,០០០ រៀល ។ ហើយឯកឧត្តមបានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបំពេញតួនាទី របស់ខ្លួនឲ្យបានល្អក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋក្រីក្រ ជាពិសេស ចំពោះមេឃុំ ចៅសង្កាត់ត្រូវចាត់តាំងមន្រ្តីដែល មានសមត្ថភាពក្នុងប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីគ្រប់ គ្រងកម្មវិធីនេះលើថេបភ្លេតក៏ដូចថែរក្សា ឲ្យបានគង់វង្សថេប ភ្លេតដែលបានប្រគល់ជូន នៅពេលនេះ ។ ចំពោះមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរ ផែនការខេត្ត ត្រូវដឹកនាំ និងតាមដានការអនុវត្តកម្មវិធី ការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រពិតប្រាកដ និងត្រូវតាមដាននិង ដោះស្រាយឲ្យបានទាន់ ពេលវេលា នូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនិង ឆាប់រហ័សប្រកប ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ថែមទៀតផង ៕