ក្រុមបាតុករថានឹងបន្តកាន់កាប់គេហដ្ឋានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ស្រីលង្កា រហូតដល់ មេដឹកនាំទាំង២ ចុះចេញពីតំណែងជាផ្លូវការ

 (កូឡុំបូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា មេដឹកនាំក្រុមបាតុករនៅក្នុងប្រទេសស្រីលង្កា បាននិយាយថាពួកគេនឹង បន្តកាន់កាប់គេហដ្ឋានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី រហូតដល់ មេដឹកនាំទាំង២ ចុះចេញពីតំ ណែងជាផ្លូវការ បន្ទាប់ពីពួកគេយល់ព្រមលាលែងពីតំណែង។

ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាសម្រុកចូលគេហដ្ឋានប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) និងគេហដ្ឋានរ បស់លោកនាយករដ្ឋមន្ត្រី រ៉ានីល វីគរ៉េ ម៉េស៊ីងហ្កេ (Ranil Wickremesinghe) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីទាមទារ ឱ្យអ្នកទាំង២ ចុះចេញពីតំណែងនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក។

ក្រោយហេតុការណ៍នេះកើតឡើង លោក រ៉ាចាប៉ាកសា និងលោក វីគរ៉េម៉េស៊ីងហ្កេ ត្រូវបានទាហាន ជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយ ពួកគេបានយល់ព្រមលាលែងចេញពីតំណែង ដើម្បី បើកផ្លូវបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នថ្មីមួយ។ ដោយឡែក បើតាមអ្នកនាំពាក្យសភាស្រីលង្កា លោក រ៉ាចាប៉ាកសា នឹងលាលែងចេញពីតំណែងនៅថ្ងៃទី១៣ ខែកក្កដានេះ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមបាតុករមិនព្រមបន្ធូរដៃឡើយ ដោយ អះអាងថាពួកគេនឹងបន្តកាន់ កាប់គេហដ្ឋានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី រហូតដល់មេដឹកនាំទាំង២ ចុះចេញពីតំណែងជា ផ្លូវការ។ «ការតស៊ូរបស់ពួកយើងមិនទាន់បញ្ចប់នោះទេ ហើយពួកយើងនឹងមិនបោះបង់ចោលការត ស៊ូនេះទេ រហូតទាល់តែពួកគេចុះចេញពីតំណែង»។ នេះ ជាការបញ្ជាក់របស់មេដឹកនាំក្រុមបាតុករ ស្រីលង្កា ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ៕