(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងនាមជាប្រធាន ប្តូរវេនអាស៊ាន និង SEA Games កម្ពុជាតាំងចិត្តខ្ពស់ ឈរលើគោកការណ៍នៃកិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម។
សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន ប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២២នេះ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និង ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ និង២០២៣ គឺជាឆ្នាំដ៏មានសារសំ ខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម (SEA Games) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)។
សម្តេចតេជោ បានបន្តដូច្នេះថា៖ «ក្នុងនាមជាប្រធានប្តូរវេននៃស្ថាប័នតំបន់ទាំងពីរ កម្ពុជាមានការតាំង ចិត្តខ្ពស់ឈរលើគោកការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ រួមចំណែក ដោះស្រាយនូវបញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខ សន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿននៃការអភិវឌ្ឍ សម្រាប់ ជោគវាសនា និងវិបុលភាពរួម»៕