មេធាវី គី តិច បានអោយដឹងថា ឯកសារបញ្ជាក់អត្តសញ្ញាណរបស់សម្តេចតេជោ ហ៊ុន សែន ទាំងអស់ ត្រូវបានរៀបចំធ្វើថ្មីឡើងវិញរួចរាល់ជាស្ថាពរពីពេលនេះតទៅថ្ងៃកំណើតពិតរបស់សម្តេចមានតែមួយគត់គឺ «ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២»

 (ភ្នំពេញ)៖ ឯកឧត្តម គី តិច មេធាវីរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖

ក្រោយពីទទួលបានដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ អំពីការកែសម្រួលថ្ងៃខែឆ្នាំ កំណើតពិត «៥-សីហា-១៩៥២» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាល់ឯកសារ បញ្ជាក់អត្តសញ្ញាណរបស់សម្តេចទាំងអស់ ត្រូវបានរៀបចំធ្វើថ្មីឡើងវិញ រួចរាល់ជាស្ថាពរ។

ពីពេលនេះតទៅ ថ្ងៃកំណើតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានតែមួយគត់គឺ «ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦»៕