(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ ២០២២ បានបញ្ជាក់ថាក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានបញ្ជាក់ពីករណីក្នុងស្រុកដំបូង នៃការឆ្លងជំងឺអុតស្វា។ ជនរងគ្រោះជាជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅប្រទេសសិង្ហបុរី។ ក្រសួងសុខាភិបាលបាននិយាយថា បុរសនោះបានធ្វើតេស្តវិជ្ជមានចំពោះជំងឺអុតស្វានៅថ្ងៃពុធ (៦ កក្កដា)៕