(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន៣រូប។
ក្នុងព្រះរាជក្រឹត្យដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា មន្ដ្រីដែលត្រូវបានតែងតាំងមុខតំណែងនោះរួមមាន៖
*ទី១៖ លោក សុខ ប៊ុនថា
ជារដ្ឋលេខាធិការ
*ទី២៖ លោក អៀម គន្ធឌី ជារដ្ឋលេខាធិការ
*ទី៣៖ លោក តាំង ជុងលី ជាអនុរដ្ឋលេខាធិការ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖