(វ៉ាស៊ីនតោន)៖ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៤ ខែ មិថុនា ឆ្នាំ២០២២ អោយដឹងថា ព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់ដែលនឹងផ្តល់សិទ្ធិ អំណាច បន្ថែមដល់ រដ្ឋាភិបាលក្នុងការកំណត់ឱ្យរឹតបន្តឹង ការត្រួតពិនិត្យប្រវត្តិរូបសម្រាប់អ្នកដែលចង់ទិញ កាំភ្លើង ក្នុងចំណោមបទប្បញ្ញត្តិផ្សេងៗទៀត ក្រោយពីមានករណីបាញ់ប្រហារទ្រង់ទ្រាយធំ ជាបន្ត បន្ទាប់នៅឯសហរដ្ឋអាមេរិក។
ច្បាប់ថ្មីនេះ ត្រូវបានអនុម័តក្នុងការបោះឆ្នោតព្រឹទ្ធសភា ជាមួយសំឡេងគាំទ្រចំនួន ៦៥សំឡេង ទល់នឹងសំឡេងប្រឆាំង៣៣សំឡេង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពីសមាជិកគណបក្សសា ធារណរដ្ឋ ចំនួន១៥នាក់ បានចូលរួមជាមួយសមាជិកទាំង៥០នាក់ នៃគណបក្សប្រជាធិបតេយ្យ នៅក្នុងព្រឹទ្ធសភា ដើម្បីគាំទ្រសេចក្តីព្រាងច្បាប់នេះ។
ក្រោយការបោះឆ្នោត ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានលើកឡើងក្នុងសេច ក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «សេចក្តីព្រាងច្បាប់នេះ នឹងជួយការពារប្រជាជនអាមេរិក។ កូនក្មេងនៅតាមសាលារៀន ព្រមទាំងសហគមន៍ នឹងទទួលបាន សុវត្ថិភាពជាងមុន ដោយសារតែវា។ ខ្ញុំសូមឲ្យសភាតំណាងរាស្រ្តបោះឆ្នោតអនុម័លើ សេចក្តីព្រាងច្បាប់នេះជាបន្ទាន់ ហើយបញ្ជូនវាមក ឱ្យខ្ញុំចុះហត្ថលេខា»៕