(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា បានរៀបចំកម្មវិធីជិះកង់ កម្សាន្ដមួយ នៅខេត្តកែប ដើម្បីជំរុញយុទ្ធនាការ «ប្រជាជនម្នាក់កង់ ១គ្រឿង ឆ្ពោះទៅស៊ីហ្គេម ២០២៣» ដោយមានកីឡាការ-កីឡាការិនីចូលរួមប្រមាណ ១០០នាក់។លោក នូ ចំរើន អគ្គលេខា ធិការសហព័ន្ធបានឲ្យដឹងថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងបំផុសសកម្មភាពកីឡា ទោចក្រយានកម្ពុជាផង និងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផង។
លោកថា កម្មវិធីនេះ ទទួលបានការគាំទ្រដោយសហព័ន្ធកីឡាទោចក្រយានអន្ដរជាតិ ដោយក្នុងមួយ ឆ្នាំ សហព័ន្ធគ្រោងរៀបចំ ៣ដង នៅតាមខេត្តគោលដៅទេសចរណ៍ ក៏ដូចជាខេត្តសៀមរាប ត្រៀម ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ជាក់ស្ដែងដូចជាខេត្តកែបជាដើម។
អាស្រ័យហេតុនេះ លោកបានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជិះកង់ និង លេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផង ហើយក៏ដើម្បី ចូលរួមផ្សព្វផ្សាយ និងអបរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។ លោក នូ ចំរើន បន្ថែម៕