ក្រសួងសុខាភិបាល បានអោយដឹងថា ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ៤៨ថ្ងៃជាប់គ្នា ហើយដែល គ្មានអ្នកឆ្លងថ្មី


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល៤៨ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺ ជាសះស្បើយ និងអ្នកស្លាប់ គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕