(សិង្ហបុរី)៖ យោងតាមកាសែត Channel News Asia គឺលោក Desmond Tan រដ្ឋមន្ត្រីក្រសួង និរន្តរភាពនិងបរិស្ថានសិង្ហបុរីបានឱ្យដឹងថា ការផ្គត់ផ្គង់សាច់មាន់នៅសិង្ហបុរីនៅតែមានស្ថិរភាព ដោយសារការនាំចូលសាច់មាន់ក្លាសេ និងសាច់មានកកពីប្រភពផ្សេងទៀត ដែលរំពឹងថានឹងទៅ ដល់ប្រទេសនេះក្នុងឆាប់ៗនេះ។
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Tan ដែលបាន ថ្លែងនៅចុងសប្តាហ៍មុនថាអាជ្ញាធរសិង្ហបុរីបានធ្វើការយ៉ាងជិតស្និទ្ធជាមួយឧស្សាហកម្មនេះដើម្បីនាំចូលសាច់មាន់ក្លាសេពីប្រភពផ្សេងទៀតក្រៅពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីប្រទេសនេះបានដាក់បម្រាម របស់ខ្លួនលើការនាំចេញសាច់មាន់។
លោកមានប្រសាសន៍នៅក្នុងវីដេអូដែលបង្ហោះតាមហ្វេសប៊ុកដោយមានរូបភាពទូរក្លាសេ ធ្នើ និង សាច់មាននៅក្នុងផ្សារទំនើបមួយថា៖ «ឧទាហរណ៍ នេះជាសាច់មាន់ដែលទើបមកដល់ថ្មីពីប្រទេស អូស្ត្រាលី»។ លោក Tan បានកត់សម្គាល់ថា៖ «អ្នកចែកចាយអាហារម្នាក់ក្នុងចំណោមអ្នកចែកចាយ របស់យើងក៏សម្រេចបានកិច្ចព្រមព្រៀងមួយក្នុងការបង្កើនការនាំចូលសាច់មាន់ក្លាសេរបស់គាត់ពីប្រទេសថៃរហូតដល់ ១០ដង»។
លោកមានប្រសាសន៍ថា៖ «ប្រជាជនសិង្ហបុរីអាចរំពឹងថានឹងមានការផ្គត់ផ្គង់សាច់មាន់ក្លាសេពីអូស្ត្រាលី និងប្រទេសថៃកាន់តែច្រើន ក៏ដូចជាសាច់មាន់កកពីប្រភពនានាដូចជាប្រទេសប្រេស៊ីល និងសហ រដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ»។
យោងតាមកាសែត Channel News Asia សិង្ហបុរីនាំចូលសាច់មាស់ប្រហែលមួយភាគបីនៃការនាំ ចូលសាច់មាន់របស់ខ្លួនក្នុងឆ្នាំ២០២១ ពីប្រទេសម៉ាឡេស៊ី ហើយស្ទើរតែការនាំចូលទាំងអស់ គឺជា ការនាំចូលមាន់រស់ដើម្បីមកសម្លាប់យកសាច់ និងក្លាសេនៅក្នុងស្រុក។ ប្រភពនាំចូលសាច់មាន់សំខាន់ៗផ្សេងទៀត រួមមានប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក។
តាមកាសែត Channel News Asia ការហាមឃាត់ការនាំចេញសាច់មាន់រហូតដល់ ៣,៦ លាន ក្បាលក្នុង មួយខែរបស់ម៉ាឡេស៊ីបានប៉ះ ពាល់ដល់អ្នកលក់ដូនៅក្នុងផ្សារនានានៅសិង្ហបុរី និងភោជ នីយដ្ឋានមួយចំនួនក្នុងប្រទេសនេះ ខណៈដែលពួកគេជួបបញ្ហាកង្វះការផ្គត់ផ្គង់ និងការកើនឡើងតម្លៃ៕