(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងនៅថ្ងៃចន្ទថា លោកប្រធានាធិបតីអាមេរិក Joe Biden បាន លើកលែងពន្ធគយលើផ្ទាំងសូឡាដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន រួមទាំងកម្ពុជាផង ដែរ សម្រាប់រយៈពេលពីរឆ្នាំ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលើកលែងពន្ធគយនេះអនុវត្តចំពោះបន្ទះសូឡា ដែលនាំចូលពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ហើយនឹងប្រើទំនិញផ្ទាំសូឡាទាំងនេះ ដើម្បីជួយជំរុញផលិតកម្មនៅសហរដ្ឋអាមេរិក។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក ដូចជា ក្រុម ហ៊ុន SunPower Corp ក្រុមហ៊ុន Enphase Energy Inc និងក្រុមហ៊ុន Sunrun Inc បានឡើងថ្លៃ បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កន្លងមកថា លោក Biden នឹងចេញសេចក្តី ប្រកាសមួយដែលធានាថា បន្ទះសូឡាដែលមានប្រហែល ៨០ភាគរយនៃការនាំចូលរបស់សហរដ្ឋ អាមេរិក នឹងមិនត្រូវបានដកហូតពន្ធគយឡើយ តែផ្ទាំងសូឡាទាំងនេះអាចត្រូវបានដកហូតពន្ធ ប្រតិសកម្ម (ថយក្រោយទៅកាលបរិច្ឆេទអតីកាល) ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ក្រសួង ពាណិជ្ជកម្មអាមេរិក។ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការបង្កកគម្រោងថាមពលព្រះអាទិត្យនានានៅទូទាំងប្រទេស និងផលប៉ះពាល់ជាលទ្ធផលដែលកើតមានទៅ លើផែនការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ការស៊ើបអង្កេតដែលត្រូវបានប្រកាសកាលពីខែមីនាកំពុងពិចារណាថាតើការនាំចូលផ្ទាំងថាមពលស្រូបពន្លឺព្រះអាទិត្យពីប្រទេសទាំងបួននេះកំពុងគេចវេសការបង់ពន្ធគយ ដោយសារតែការបង្វែង ការផលិតពីប្រទេសចិនមកកាន់ប្រទេសទាំង ៤នេះឬយ៉ាងណា។
ការស៊ើបអង្កេតនេះបានជំរុញឱ្យក្រុមពាណិជ្ជកម្មថាមពលព្រះអាទិត្យដ៏ធំបំផុតកាត់បន្ថយការព្យាករពីការដំឡើងផ្ទាំងសូឡារបស់ខ្លួនសម្រាប់ឆ្នាំនេះ និងបន្ទាប់ចំនួន ៤៦% ខណៈដែលក្រុមហ៊ុន អភិវឌ្ឍន៍នានារួមទាំងក្រុមហ៊ុន NextEra Energy Inc និងក្រុមហ៊ុន Southern Co បានព្រមានពី ការពន្យារពេលអនុវត្តគម្រោងធំ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺសេតវិមានបានឱ្យដឹងថា ច្បាប់ផលិតកម្មការពារជាតិ (Defense Production Act) ក៏នឹងត្រូវបាន ប្រើផងដែរ ដើម្បីពង្រីកការផលិតអ៊ីសូឡង់អាគារ ម៉ាស៊ីនបូមកំដៅ ឧបករណ៍បំលែង និងឧបករណ៍ សម្រាប់ «ឥន្ធនៈដែលបង្កើតដោយអគ្គិសនីស្អាត» ដូចជាប្រពន្ធបំបែកទឹកទៅជាអ៊ុកស៊ីសែន និងអ៊ី ដ្រូសែន (electrolyzers) និងឧបករណ៍បង្កើតថាម ពល (fuel cells)៕