កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ គ្រប់ពេលវេលា, នេះបើតាមបេសកជនពិសេស អាមេរិក

 (វ៉ាស៊ីនតោន)៖  តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) បាននិយាយថាកូរ៉េខាងជើងអាចធ្វើតេស្ដ អាវុធនុយក្លេអ៊ែរជាលើកទី៧ គ្រប់ ពេលវេលា ដោយទីក្រុងព្យុងយ៉ាង មិនបានបង្ហាញពីចេតនាត្រឡប់មករកតុចរចាវិញនោះទេ។

លោក ស៊ុង គីម ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ។ បើតាមបេសកជនពិសេសរូបនេះ កូរ៉េខាងជើងបានធ្វើតេស្ដ មីស៊ីលផ្លោងក្នុងចំនួនដ៏ច្រើនមិនធ្លាប់ មាន នៅក្នុងឆ្នាំ២០២២នេះ ហើយក្រុមមន្ត្រីកូរ៉េខាងជើង បានប្រើប្រាស់វោហាស័ព្ទ ដែលបង្ហាញពី ផែនការត្រៀម ធ្វើតេស្ដអាវុធនុយក្លេអ៊ែរតាក់ទិក ខណៈសហរដ្ឋអាមេរិកក៏ជឿថាកូរ៉េខាងជើង កំពុង ត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ ផងដែរ។

ដោយឡែកនៅពេលត្រូវបានសាកសួរថាតើកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅពេលណាដែរ? លោក ស៊ុង គីម បានឆ្លើយដូច្នេះថា «ខ្ញុំ មិនមានអ្វីច្រើននិយាយលើសពីនេះទេ តែជាការ ពិតណាស់ ពួកគេ (កូរ៉េខាងជើង) បានត្រៀមរួចរាល់ហើយ ហើយខ្ញុំផ្ទាល់យល់ថាពួកគេអាចនឹងធ្វើ គ្រប់ពេលវេលា»

គួរបញ្ជាក់ថា បើតាមលោក ស៊ុង គីម សហរដ្ឋអាមេរិក នៅតែមានឆន្ទៈដោះស្រាយបញ្ហាតាម ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង និងដើម្បីដោះស្រាយក្ដីកង្វល់របស់ទីក្រុងព្យុងយ៉ាង៕