(វីលនីញូស)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ គឺ អគ្គលេខាធិការរង អង្គការ NATO លោក មៀសេអា ហ្សេអូអាណា (Mircea Geoana) បាននិយាយថាបក្សសម្ព័ន្ធយោធាមួយនេះ មិនចាំបាច់ស្ទាក់ស្ទើរក្នុងការដាក់ពង្រាយកង ទ័ពនៅក្នុងតំបន់អឺរ៉ុបខាងកើតទៀតនោះទេ ដោយសារតែទង្វើរបស់រុស្ស៉ីនៅអ៊ុយក្រែន។
លោក Mircea Geoana ធ្វើការកត់សម្គាល់ខាងលើប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃ អាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយសង្កត់ធ្ងន់ ថារុស្ស៉ីគឺជាអ្នកក្បត់សន្យានៅក្រោមកិច្ចព្រម ព្រៀងរវាង NATO និងរុស្ស៉ី ឬគេស្គាល់ថា NATO-Russia Founding Act តាមរយៈការវាយ ប្រហារ លើអ៊ុយក្រែន ហើយបញ្ឈប់កិច្ចសន្ទនាជាមួយ NATO។ លោក Geoana បានគូសបញ្ជាក់ ដូច្នេះថា «ពួកគេ (រុស្ស៉ី) បានសន្យាថាមិនឈ្លានពាន ប្រទេសជិតខាង ហើយត្រូវប្រឹក្សាយោបល់ជា ប្រចាំជាមួយ NATO។ តែពួកគេមិនបានធ្វើតាមសន្យានេះឡើយ ដូច្នេះខ្ញុំគិតថាជាការពិតណាស់ កិច្ចព្រមព្រៀងនេះលែងដំណើរការហើយ ដោយសារតែរុស្ស៉ី»៕