(សិង្ហបុរី)៖ តាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ ២០២២ បានបញ្ជាក់ថា ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៥៥១ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងខាងលើ មាន១០៣ករណីជាករណីនាំចូល ក្រៅពីនោះករណីឆ្លងក្នុងស្រុក ទាំងអស់។ បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុប កើនដល់ ១,២៩៥,៩២០ករណី ក្នុងនោះស្លាប់ ១,៣៨៣នាក់៕