រុស្ស៊ីចាប់ផ្តើមប្រើធម៌ក្តៅប្រឆាំង Google និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតជុំវិញបញ្ហាផ្ទុកទិន្នន័យ


 (បរទេស)៖  យោងតាមការចេញផ្សាយរបស់សារ Reuters នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ថ្មីៗនេះទទួលបានដំណឹងថា និយតករទំនាក់ទំនង Roskomnadzor របស់រុស្ស៊ី កំពុងបើកសំណុំរឿងរដ្ឋបាលប្រឆាំងនឹងក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet Inc និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសចំនួន ៦ផ្សេងទៀតចំពោះការចោទប្រកាន់ថាបានរំលោភលើច្បាប់ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

ទាក់ទងទៅនឹងបញ្ហានេះប្រទេសរុស្ស៊ីក៏ធ្លាប់បានពិន័យក្រុមហ៊ុន Google រួចទៅហើយជាសាច់ប្រាក់ ប្រមាណ ៣លានរូប្លែ (ប្រហែល ៤៦,៥៤០ដុល្លារ) កាលពីឆ្នាំមុនសម្រាប់ការមិនរក្សាទុកទិន្នន័អ្នក ប្រើប្រាស់រុស្ស៊ីនៅក្នុងមូលដ្ឋានទិន្នន័យនៅលើទឹកដីរុស្ស៊ី។ ខណៈថ្មីៗនេះទើបតែលេចចេញនូវកាបើកករណីថ្មីមួយទៀតទៅលើ Google ទាក់ទងនឹងការមិន ព្រមអនុលោមតាមច្បាប់រុស្ស៊ីម្តងហើយម្តងទៀត។

យ៉ាងណាមិញ Roskomnadzor បានបញ្ជាក់ដែរថា ប្រសិនបើ Google មិនព្រមចេញមុខមក ដោះស្រាយក៏ដូចជាអត្ថាធិប្បាយទាក់ទងនឹងករណីខាងលើនេះទេ អាចនឹងត្រូវពិន័យជាប្រាក់ចន្លោះ ពី ៦ ទៅ ១៨លានរូពី (ប្រហែលជាង ៩ ទៅ ២០ម៉ឺនដុល្លារ)៕