(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី អគ្គសេនាធិការចម្រុះ កងស្វ័យការពារជប៉ុន បានដឹកនាំគណៈប្រតិភូអញ្ជើញដល់កម្ពុជា នៅវេលាម៉ោង០៨៖៥៥នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា៖ ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី នឹងចូល ជួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ជួបពិភាក្សាទ្វេភាគី ជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ចូលជួបសម្ដែង ការគួរសមជាមួយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជា ការកងទ័ពជើងគោក, ទស្សនាសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ, វិមានឈ្នះ ឈ្នះ, និងសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង៕