ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនកម្មករកំពង់ ផែស្វយ័តខេត្តព្រះសីហនុ


 (ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជា មួយកម្មករកំពង់ផែស្វយ័ត នាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម សាយ សំអាល់ បានសម្តែងក្តីសោមនស្សរីករាយ ក៏ដូច ជាកោតសរសើរនូវវីរភាពនៃមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលបាន បំពេញការងារប្រកបដោយវិជ្ជាជីវៈ មានវិន័យ ច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែក មួយក្នុងការចូលរួមរក្សានូវកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ និងទូទាំងប្រទេសផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ប្រាប់ដល់កម្មករឱ្យដឹងបន្ថែមទៀតថា រាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាខេត្តគំរូសេដ្ឋកិច្ចពហុបំណង តាមរយៈការ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ការរៀបចំទីក្រុងបានល្អស្អាត ហើយមាន ព្រលានយន្តហោះខ្នាតអន្តរជាតិដែលជាសក្តានុពលសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងរួមចំណែកផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត។

គួរបញ្ជាក់ឱ្យដឹងថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសី ហនុ, ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ឋ ដែលជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ និងបងប្អូនកម្មករកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាង១ពាន់ នាក់៕