ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥នាក់, ជាសះស្បើយ២៩នាក់ និងគ្មានអ្នកស្លាប់ទេ


ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន៥នាក់ ចំណែកអ្នកជំងឺជាសះ ស្បើយចំនួន២៩នាក់ និងគ្មានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,២៤០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,០២៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕