(ភ្នំពេញ)៖ តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អបអរសាទរដល់ ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ដែលទទួលបាននៅ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ គឺកម្ពុជាពេលនេះមានពលករ ធ្វើការងារនៅក្រៅ ប្រទេសសរុបចំនួន១,៣០១,៦០៩នាក់ ក្នុងប្រទេសចំនួន៧។
តាមសារលិខិតនេះ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា
ពលករខ្មែរដែលធ្វើការងារនៅប្រទេស ទាំង៧នោះរួមមាន៖
*១៖ ប្រទេសថៃមានចំនួន ១,២២០,១៩៧នាក់
*២៖ ប្រទេសកូរ៉េ ៤៥,៨៦៦នាក់
*៣៖ ម៉ាឡេស៊ី ២៣,០២៧នាក់
*៤៖ ប្រទេសជប៉ុន ១១,៤៥៣នាក់
*៥៖ សិង្ហបុរី ៨២១ នាក់
*៦៖ ប្រទេសហុងកុង ២០២នាក់
*៧៖ អារ៉ាប់ប៊ីសាអូឌីត ៤៣នាក់។
បើតាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើ ដែលពលករបានផ្ញើជូនក្រុមគ្រួសារក្នុង១ឆ្នាំៗ ជាច្រើនពាន់ លានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋ កិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើង។
រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការការពារ និងលើក កម្ពស់សិទ្ធិ និងផលប្រយោជន៍ផងដែរ៕