(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២បានអោយ ដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យតែងតាំងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានឋានៈស្មើអនុរដ្ឋលេខា ធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ។
ទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទាំង៤រូប ដែលទទួលបានការតែងតាំងនេះ សុទ្ធសឹង ជាមេធាវី រួមមាន៖ លោក ហូ លីហូវ, លោក ព្រូ ស៉ីថន, លោក កង តារាវុធ, និងលោក ប៊ុន សុវណ្ណ។ការតែងតាំងនេះ គឺជាការទទួលស្គាល់ចំពោះលទ្ធផលដ៏ល្អប្រសើរ របស់ក្រុមមេធាវីក្នុង ការចូលរួមចំណែកជួយដល់កិច្ចការច្បាប់ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យអាកាស ស៊ីវិលនៅកម្ពុជា៕