(ប៊ែរឡាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២១ អោយដឹងថា ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីការ បញ្ជូនអាវុធធុនធ្ងន់ជាលើកដំបូងរបស់ខ្លួនទៅកាន់អ៊ុយក្រែនហើយ ដើម្បីជួយ ប្រទេសនេះទប់ទល់ នឹងការវាយប្រហាររបស់រុស្ស៊ី បន្ទាប់ពីទទួលរងការរិះគន់ និងសម្ពាធជាច្រើនសប្ដាហ៍មកនេះពាក់ ព័ន្ធនឹងជំហរមិនច្បាស់លាស់របស់ រដ្ឋាភិបាលទីក្រុងបែរឡាំង។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «រដ្ឋាភិបាលបានអនុម័តជាផ្លូវការនូវ ការបញ្ជូនប្រព័ន្ធអាវុធប្រឆាំងយន្តហោះចម្បាំង ហ្សេប៉ាដ (Gepard) ពីស្តុករបស់ក្រុមហ៊ុន KMW ឱ្យអ៊ុយក្រែនហើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយអាវុធទាំងនេះនឹងផ្ដល់សមត្ថភាពពិតប្រាកដដល់អ៊ុយក្រែន»៕