(ស្វាយរៀង)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋានខេត្តស្វាយរៀង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ គណៈកម្មាធិការប្រជាជនកម្ពុជាខេត្តស្វាយរៀង ប្រចាំត្រីមាសទី១ និង ទិសដៅសម្រាប់អនុវត្តត្រីមាសទី២ ឆ្នាំ២០២២ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយយតម្លៃ ខ្ពស់ចំពោះ លោក លោកស្រី ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ក្រុង-ស្រុក ប្រធានគណ បក្សខេត្ត លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រួមជាមួយក្រុមការងារគ្រប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មសហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់។
ពិសេសការចូលរួមដឹកនាំប្រយុទ្ធទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩ ការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ ការអនុវត្តដោយជោគជ័យយ៉ាងត្រចះត្រចង់ការងារ អភិវឌ្ឍន៍លើគ្រប់ វិស័យ ពីថ្នាក់ខេត្តរហូតដល់គ្រប់មូលដ្ឋានភូមិ ឃុំ-សង្កាត់ទូទាំងខេត្ត រួមចំណែក លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។ ដើម្បីចូលរួមសម្រេចនូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់ខេត្ត ក្នុងការបោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ លោកស្រីបានស្នើសុំ៖
*ទី១៖ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសតិអារម្មណ៍ និងបន្តអប់រំណែនាំឲ្យថែរក្សា និងពង្រឹងសាម គ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សនៅមូលដ្ឋានឲ្យបានល្អ និងត្រូវមានគោលនយោបាយឲ្យបានសម ស្របចំពោះពួកគាត់ ដើម្បីធានាឲ្យបាននូវនិរន្តភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបានឃុំ-សង្កាត់ ទទួលជោគជ័យក្នុងការបោះឆ្នោតរហូតដល់មាន ក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។
*ទី២៖ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវបន្តគាំទ្របន្ថែមទៀតដល់ក្រុមបេក្ខជន (ពេញសិទ្ធិ និងបម្រុង) ខិតខំធ្វើសកម្មភាពចិញ្ចឹមចលនាដូចភ្លៀងរលឹម ចុះជួបប្រជាជនម្ចាស់ឆ្នោត តាមភូមិផ្ទះ នីមួយៗ ដោយចលនាទាក់ទាញសមានចិត្តអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន គណបក្សប្រ ជាជនកម្ពុជា តាមរយៈបង្ហាញអំពីសមិទ្ធផលធំៗ ពិសេសការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ខិតខំប្រព្រឹត្តអំពើល្អឲ្យបានកាន់តែច្រើន ខិតខំឆ្លើយតបរាល់សំណូមពរការលំបាក របស់ប្រជាជនឲ្យបានទាន់ពេលវេលា។
*ទី៣៖ ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ហើយផ្សព្វផ្សាយទៀត អំពីការរីកចម្រើន និងភាពអំណោយផលរបស់ជាតិ ដើម្បីបង្កើនការគាំទ្រ របស់ប្រជាជនចំពោះគណបក្ស និងមិនជឿលើការឃោសនាអកុសលគ្រប់បែបយ៉ាងរបស់ពួកប្រឆាំង ព្រមទាំងជាមួយនោះ ត្រូវពង្រឹង ការគ្រប់គ្រងសមាជិកគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដោយបង្កលក្ខណៈឲ្យសមាជិកគណបក្សយើងម្នាក់ៗ ដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតឆ្នាំ២០២១ ត្រូវមានឯកសារ គ្រប់គ្រាន់សម្រាប់ការបោះឆ្នោត និងបានទៅបោះឆ្នោតជូនគណ បក្សគ្រប់ៗគ្នា។
*ទី៤៖ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពាក់បំប៉នពង្រឹងជួរ ឃោសនិក និងសកម្មជនរបស់គណបក្ស ដែលរួមទាំងឃោសនិក និងសកម្មជនជាយុវជនត្រូវមាន ជំហររឹងមាំ ស្មារតីមុះមុត សកម្មក្លៀវក្លា ក្តាប់ជាប់គោលការណ៍ ខ្លឹមសារ និងរូបភាពនៃការឃោសនា និងមាន វិធីសាស្រ្តឃោសនារស់រវើក ដែលឆ្លើយតបទៅនឹងសំណូមពរនៃមូលដ្ឋាននីមួយៗ មជ្ឈដ្ឋាននី មួយៗ។
*ទី៥៖ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវជួយបង្កលក្ខណៈឲ្យក្រុមបេក្ខជនតាមឃុំ-សង្កាត់ នីមួយៗរៀបចំឲ្យបានប្រតិទិន នៃយុទ្ធនាការរឃោសនាបោះឆ្នោតរបស់គណបក្ស។
*ទី៦៖ ប្រធាន អនុប្រធានគណៈកម្មការជំនួយការឲ្យគណៈបញ្ជាការយុទ្ធនាការ ឃោសនាបោះ ឆ្នោតខេត្ត ត្រូវសកម្មបន្តចាត់តាំងអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន តាមតួនាទី ភារកិច្ច ដើម្បី រួមចំណែកក្នុងយុទ្ធនាការកំពូលឈានទៅសំដៅឲ្យបានតាមការគ្រោងទុក៕