ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំ គណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងទ័ពគ្រួសារកងទ័ព នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤


ព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំ គណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងទ័ពគ្រួសារកងទ័ព នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ ស្ថិតនៅឃុំបេង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន ជ័យ។លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៤ បានរាយការណ៍ពីសកម្មភាពរបស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៤ មានភារកិច្ចបំរើឱ្យកម្លាំង នៅប្រាសាទតាមាន់។ ក្នុងនោះក៏មានកងពលធំអន្តរាគមន៍លេខ២ និងកងពលធំអន្តរាគមន៍លេខ៣ ចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក មានភារកិច្ចអន្តរាគមន៍ការពារប្រាសាទតាមាន់ និងប្រា សាទតាក្របី។ ថ្មីៗនេះដោយបានទទួលបញ្ជាពីមេបញ្ជាការកងទ័ពជើងគោក កងពលតូចអន្តរាគមន៍ លេខ៤ មានភារកិច្ចចល័តជួយភូមិភាគទី៥។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានមតិប្រសាសន៍សំណេះសំណាល និងពាំនាំការ ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះមេបញ្ជាការ បញ្ជាការរង និងពលទាហាន នៃកង ពលតូចអន្តរាគមន៍លេខ៤ និងសូមជូនពរជ័យចំពោះនាយ នាយរង ពលទាហាន និងគ្រួសារកងទ័ព នៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងចូល មកដល់នាពេលខាងមុខ។ ខេត្តព្រះសីហនុ បានចងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍ លេខ៤ ហើយជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ប្រតិភូខេត្តព្រះសីហនុ តែងតែមកសួរសុខទុក្ខ និងធ្វើការសំណេះសំណាលជាមួយកងពលតូចអន្តរាគមន៍លេខ៤។

ឯកឧត្តមអភិបាលខេត្តបន្តថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពហើយកត្តាសន្តិសុខធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស។ ម្យ៉ាងទៀតកងពលអន្តរាគមន៍កងពលលេខ៤ បានពង្រីកទីតាំងឈរជើង ដើម្បីការពារជាតិ មាតុភូមិបានល្អប្រសើរ និងប្រែក្លាយតំបន់នេះមានសក្តានុពល ក្នុងការរួមចំណែកបង្កើនសេដ្ឋកិច្ច ជាតិ។ ហើយកត្តាសន្តិភាព និងគុណតម្លៃនៃសន្តិភាព បានរួមសកម្មភាពក្នុងគោលនយោបាយ ឈ្នះឈ្នះទើបប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៤ មានដូចជា ថ្នាំពេទ្យ១៩មុខ ត្រីចំហុយ ១៩០គីឡូក្រាម មីកំប៉ុង៥០កេសធំ ត្រីខ៥០កេស ត្រីងៀត៥០០គីឡូក្រាម ត្រីឆ្អើរ៥០០ គីឡូក្រាម ប្រហុក១០០គីឡូក្រាម ផ្អក១០០គីឡូក្រាម ទឹកត្រី៥០យួរ ទឹកស៊ីអ៉ីវ៥០យួរ ទឹកក្រូច ១០០កេស ស្រាបៀ៧៥០កេស ស័ង្កសី២០០សន្លឹក និងឧបត្ថម្ភថវិកា២០លានរៀលជូនកងពល អន្តរាគមន៍លេខ៤ ឧបត្ថម្ភថវិកាជូនកងទ័ពចំនួន១.១៥៧នាក់ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល គ្រួសារ កងទ័ព១០០នាក់ ម្នាក់៥ម៉ឺនរៀល និងឧបត្ថម្ភប្រេងម៉ាស៊ូត្រ៤.០០០លីត្រ ស៊ីម៉ងត៌៤០តោន ដែក ៤តោន តាមការស្នើសុំរបស់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ផងដែរ៕