សៀលថ្ងៃនេះវ៉ាក់សាំង Pfizer ជិត១៤ម៉ឺនដូសទៀត ដែលប្រើប្រាស់ថវិកាអាស៊ានទិញ នឹងដឹកមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ


 (ភ្នំពេញ)៖  តាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដល់អោយដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន១៣៩.២៣០ដូសទៀត ដែលត្រូវ បាន ទិញដោយការប្រើប្រាស់ថវិកាអាស៊ាន នឹងដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២២នេះ។ សម្រាប់ការមកដល់នូវវ៉ាក់សាំងនេះ លោកជំទាវ យក់ សម្បត្តិ នឹងអញ្ជើញ ទទួល នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា កន្លងមក ASEAN មានថវិកាសម្រាប់ទិញវ៉ាក់សាំងឱ្យប្រទេសសមាជិកនីមួយៗ ហើយដែលបានប្រគល់ជូន អង្គការ UNICEF ធ្វើលទ្ធកម្មទិញជូន ក្នុងនោះជាប្រភេទវ៉ាក់សាំង Pfizer។ ថវិកាសរុបដែលប្រទេសសមាជិកនីមួយៗត្រូវទទួលបានគឺ ១,១លានដុល្លាអាមេរិកស្មើនឹងចំនួនវ៉ាក់ សាំង ដែលទទួលបានគឺ១៣៩.២៣០ដូស។

លោកជំទាវបានបន្តថា៖ សម្រាប់ចំណែកកម្ពុជា វ៉ាក់សាំងនេះនឹងមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២៖១០រសៀលតាមជើងយន្តហោះ Qarta Airways៕