(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឱ្យ លោក William James Willis ជនជាតិអូស្ត្រាលី ជាប្រធានក្រុមពិគ្រោះ យោបល់ ផ្នែកទេសចរណ៍នៃគម្រោងទេសចរណ៍ GMS TIIG II No.3701-CAM ចូលជួបសម្តែង ការគួរសម និងរាយការណ៍អំពីសកម្មភាពការងារ គម្រោងដែលបាននិងកំពុងអនុវត្ត និងគម្រោង ជំនួយបច្ចេក ទេសពាក់ព័ន្ធវិស័យទេសចរណ៍មួយចំនួនទៀត ដែលគាំទ្រដោយភ្នាក់ងារផ្តល់ជំនួយ ADB, WB និង AFD។
គម្រោងទេសចរណ៍ GMS TIIG II No.3701 CAM ផ្តោតសំខាន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅ ខេត្តកែប (ការសាងសង់ទីលានកប់សំរាម ផ្លូវបណ្តោយឆ្នេរខេត្តកែប និងកំពង់ផែទេសចរណ៍លើ កោះទន្សាយ) និងគម្រោងទេសចរណ៍ GMS TIIG No.3194-CAM ផ្តោតលើការសាងសង់កំពង់ផែ ទេសចរណ៍ខេត្តកំពត។
ដោយឡែកផ្នែកទេសចរណ៍ គឺជាការអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន (ស្តង់ដារទីក្រុងស្អាត បង្គន់ អនាម័យ ផ្ទះស្នាក់ សហគមន៍ទេសចរណ៍ និងស្តង់ដារសណ្ឋាគារ បៃតង) និងការកសាងសមត្ថភាព ស្ថាប័ន ពិសេសពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត គ្រប់គ្រងគោលដៅ ទេសចរណ៍ ដែលអនុវត្តដោយក្រសួង ទេសចរណ៍។ គម្រោងនេះគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ការកសាងសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ អនុវត្តដោយក្រសួងទេសចរណ៍គម្រោងអេកូ ទេសចរណ៍ និងការរៀបចំទេសភាពប្រកប ដោយនិរន្តរភាព គម្រោងសហគមន៍ទេសចរណ៍សម្រាប់ការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។
ក្រោយពីបានស្តាប់ការលើកឡើងរបស់លោក Willam James Willis ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក Willam James Willis និងក្រុមការងារ ដែលដឹកនាំដោយឯ កឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងបានស្នើសុំឱ្យលោក Willis ធ្វើយ៉ាងណាឱ្យគម្រោងទាំងនេះមានភាពប្រទាក់ក្រឡាគ្នា និងជំរុញការដាក់បញ្ជូលផ្នែកទេស ចរណ៍ ក្នុងគម្រោងដែលមានការពាក់ព័ន្ធ ពិសេសទេសចរណ៍សមុទ្រ៕