(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិប តីចិន លោក ស៊ី ជិនពីង ពីភាពស្មុគស្មាញ និងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនលូកដៃជួយរុស្ស៊ី នៅ ក្នុងសង្រ្គាមអ៊ុយក្រែន។ បើតាមសេតវិមាន ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូជាមួយលោក ស៊ី ជិនពីង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ ពួកយើងដើម្បី ទប់ស្កាត់ និងឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាន ក្នុងនោះរួមមានទាំងការដាក់ ទណ្ឌកម្មប្រឆាំងរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើង ដែរពីភាពស្មុគស្មាញ និងផលវិបាក ធ្ងន់ធ្ងរ ប្រសិនបើចិនផ្ដល់ការគាំទ្រ ឬជាសម្ភារៈដល់រុស្ស៊ី ខណៈទីក្រុងម៉ូស្គូកំពុងវាយប្រហារយ៉ាង សាហាវលើ ទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងលើប្រជាជនស៊ីវិល»។
ប៉ុន្តែ ជាការឆ្លើយតបទៅនឹងលោក បៃដិន, លោក ស៊ី ជិនពីង បានអះអាងថាចិនមិនចង់ឃើញ សង្រ្គាមផ្ទុះឡើងនោះទេ ហើយស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រដល់កិច្ចសន្ទនារវាង រុស្ស៊ី និងអ៊ុយក្រែន៕