របាយការណ៍អនុវត្តវិធានការម្សិលមិញ គឺអប់រំផ្សព្វផ្សាយច្បាប់ ១៤៤ទីតាំង, អប់រំតាមគោលដៅ ចរាចរណ៍ផ្លូវគោក ១៧៦នាក់


 (ភ្នំពេញ)៖  តាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួល បាននៅព្រឹកថ្ងៃនេះបានអោយដឹងថាក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ គឺមិនមានអ្នកប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋ បាលនោះទេ។ ទោះជាយ៉ាងនេះក្តី នៅថ្ងៃម្សិលមិញ សមត្ថកិច្ចបានអប់រំផ្សព្វផ្សាយច្បាប់ចំនួន ១៤៤ទីតាំង និងអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៧៦នាក់ (យានយន្ត ១១៤គ្រឿង) ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាស៖