WHO អោយដឹងថា មន្ទីរសម្ភពមួយក្នុងចំណោមមន្ទីរពេទ្យចំនួន១៨ទៀតនៅអ៊ុយក្រែន ត្រូវបានរងការវាយ ប្រហារតាមផ្លូវអាកាស


 (កៀវ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ការវាយប្រហារតាមផ្លូវអាកាសទៅលើមន្ទីរសម្ភពមួយក្នុងទីក្រុង ឆ្នេរសមុទ្រ Mariupol បានធ្វើឱ្យស្ត្រីដែលកំពុងរង់ចាំសម្រាលកូនរងរបួស និងទារកមួយចំនួន បានកប់នៅក្រោមគំនរបាក់បែកខណៈដែលកងកម្លាំងរុស្ស៊ីបានបង្កើនការឡោមព័ទ្ធទីក្រុងនានារបស់អ៊ុយក្រែន។  អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ចាប់តាំងពីការ ចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីពីរសប្តាហ៍មុន ឥឡូវនេះ មានមន្ទីរពេទ្យចំនួន១៨ កន្លែងហើយត្រូវបានរងការវាយប្រហារ។

ចំណែកមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ការវាយប្រហារនៅអគារវេជ្ជសាស្ត្រមួយក្នុងទីក្រុង Mariupol បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៧នាក់រងរបួស៕