(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាការធ្វើតេស្ដមីស៊ីល ចំនួន ២លើករបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ គឺជាការធ្វើតេស្ដប្រព័ន្ធ មីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ថ្មីមួយ នៅចំពោះមុខការបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយ ក្លេអ៊ែរឡើងវិញ។
បើតាមការអះអាងរបស់កូរ៉េខាងជើងផ្ទាល់, ការធ្វើតេស្ដអាវុធកាលពីថ្ងៃទី២៦ ខែកុម្ភៈ និងកាល ពីថ្ងៃទី៤ ខែមីនា កន្លងទៅនេះគឺផ្ដោតសំខាន់ការអភិវឌ្ឍ ប្រព័ន្ធផ្កាយរណបស៊ើបការណ៍។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែល បានបញ្ជាក់ថាតាមរយៈការវិភាគ ការធ្វើតេស្ដទាំង ២លើក នេះមានជាប់ពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលបាលិស្ទីគ ICBM ថ្មីមួយ ដែលទីក្រុងព្យុយ៉ាងធ្លាប់បានសម្ញែង នៅក្នុងព្យុហយាត្រាយោធាមួយកាលពីខែតុលា ឆ្នាំ២០២០។
មន្ត្រីអាមេរិករូបនេះក៏បានសន្និដ្ឋានដែរថាកូរ៉េខាងជើង អាចនឹងធ្វើតេស្ដមីស៊ីល ICBM ក្នុងពេល អនាគតដ៏ខ្លី តាមរយៈការបំភ័ន្តថាវាជាការធ្វើតេស្ដបាញ់ ផ្កាយរណប ឬការអភិវឌ្ឍទីអវកាស៕