រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលជំនួបរវាងគណៈកម្មកាទី៧ ជាមួយក្រសួងអប់រំ


 (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូ គណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩»។

កិច្ចប្រជុំនាថ្ងៃនេះ ត្រូវបានរៀបចំឡើងអនុលោមតាមមាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣៤ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលអនុញ្ញាតឲ្យគណៈកម្មការទី៧ បំពេញតួនាទី ភារកិច្ចក្នុងនាមជា សេនាធិការជូនរដ្ឋសភាដើម្បីតាមដានត្រួតពិនិត្យសកម្មភាពការងាររបស់ក្រសួងទទួលបន្ទុកដោយផ្អែកលើរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការបង្ហាញពីលទ្ធផលនៃជំនួប៖