រដ្ឋមន្ត្រីអប់រំ បានលើកឡើងថា ការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាកាលានុវត្ដភាព នាំឱ្យវិស័យអប់រំ កម្ពុជា ឈានចាប់យក និងអនុវត្តការអប់រំបែបឌីជីថល មុនការរំពឹងទុក


 (ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបជា មួយគណៈកម្មការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការ រាយការណ៍ពី ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ជាពិសេសក្នុងដំណាក់វិបត្តិកូវីដ-១៩ ដោយសង្កត់ធ្ងន់លើ ការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាកាលានុវត្ដភាពក្នុងការបង្កើតការអប់រំ ឌីជីថល។

ទន្ទឹមនេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញពីសមិទ្ធផលធំៗ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមករួមមាន៖ ការអប់រំឌីជីថល ការអប់រំពីចម្ងាយ ការបង្កើតជាវេទិកាឌីជីថល ការ រៀបចំតម្លើងកម្មវិធីស័យសិក្សា MoEYS E-Learning ព្រមទាំងការទទួលជោគជ័យ ក្នុងការរៀប ចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅនេះផង ដែរ។ ជាមួយនឹងសមិទ្ធផលខាងលើ ឯកឧត្តម រដ្ឋមន្ត្រី បានយកឱកាសនេះ ថ្លែងអំណរគុណ និង កោតសរសើចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនទាំងអស់ ដែលបានចូលរួមសហការគ្នា រួមគ្នាដើម្បីរក្សាគុណភាព សមធម៌ បរិយាប័ន្ន និងការអប់រំពេញ មួយជីវិតជូនសិស្សានុសិស្ស។

ឯកឧត្តម បានលើកឡើងថា៖ «បើគ្មានកូវីដ-១៩ ប្រហែលក្រសួងមិនអាចទាន់ឈានដល់ការអនុវត្ត ការរៀន និងបង្រៀនតាមបែបឌីជីថលនៅឡើយ។ ចាប់ផ្តើមពីការឯកភាពគ្នា លោកគ្រូអ្នកគ្រូជំនាញ របស់យើងបានសហការ និងសុខចិត្តធ្វើការបង្រៀនដោយមិនយកម្រៃ ដែលអនុញ្ញាតឲ្យក្រសួង អាចដំណើរការការអប់រំតាមបែបឌីជីថលបាន»។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្តថា ជាក់ស្តែង លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ បានបង្ហាញពីប្រសិទ្ធភាពនៃការបង្រៀនតាមបែបឌីជីថល គុណភាពនៃការរៀនពី ចំម្ងាយរបស់សិស្ស និងខិចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូ ទាំងប្រទេស ក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ៕