(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានបញ្ជាក់ថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន២៦,០៣២ករណីបន្ថែមទៀតនៅថ្ងៃអង្គារ ទី២២ ខែ កុម្ភៈ ឆ្នាំ២០២២នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន៣០១នាក់ជាករណីនាំចូល ក្រៅពីនោះ ជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៩៥៦នាក់ ក្រោយបានរាយការណ៍ថា មានករណីស្លាប់ថ្មី០៤នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ ១៩សរុបកើនដល់៦២២,២៩៣ករណី៕